English Français Español Русский العربية português हिन्दी বাংলা اردو More languages▾ Site Index

សំណួរទី៦. តើប្រការស៊ូណិត(ប្រការដែលគួរគប្បីធ្វើ)នៃវូហ្ទុ ជាអ្វី? តើមានអ្វីខ្លះ?

ចម្លើយ. ប្រការស៊ូណិតនៃវូហ្ទុ គឺរាល់ប្រការទាំងឡាយណាដែលប្រសិនបើគេធ្វើវា នោះគេនឹងទទួលបានផលបុណ្យបន្ថែម។ តែប្រសិនបើគេបោះបង់វាចោលនោះ ក៏គ្មានបាបកម្មអ្វីលើគេដែរ ហើយការយកវូហ្ទុរបស់គេ គឺត្រឹមត្រូវ។

១. សូត្រ "بسم الله"

២. ប្រើស៊ីវ៉ាក(ឈើម្យ៉ាងសម្រាប់ដុសធ្មេញ)

៣. លាងប្រអប់ដៃទាំងពីរ

៤. ឈ្លីម្រាមដៃ

៥. លាងអវៈយវៈនីមួយៗលើសពីមួយដង។

៦. ចាប់ផ្តើមដោយខាងស្តាំមុន។

៧. សូត្រទូអាបន្ទាប់ពីយកវូហ្ទុរួច ដោយសូត្រថា ៖ أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ

(ខ្ញុំធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះម្នាក់គត់ គ្មានទេស៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់)

៨. សឡាតពីររ៉ក្អាត់បន្ទាប់ពីយកវូហ្ទុរួច។