English Français Español Русский العربية português हिन्दी বাংলা اردو More languages▾ Site Index

សំណួរទី២៦. តើអ្វីទៅជាទូអាពេលជិះលើជំនិះ?

ចម្លើយ. យើងសូត្រថា៖

بسم الله والحمد لله ﴿سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُونَ﴾. الحمد لله، الحمد لله، الحمد لله، اللهُ أكْبَرُ، اللهُ أكْبَرُ، اللهُ أكْبَرُ، سُبْحَانَكَ اللهم إنّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَإنَّهُ لا يَغْفِرُ الذُّنُوبَ إِلا أنْتَ

មានន័យថា៖ ក្នុងនាមអល់ឡោះ ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មហាបរិសុទ្ធដែលបានសម្រួលដល់ពួកយើងខ្ញុំចំពោះរឿងនេះ ហើយពុំមែនពួកយើងខ្ញុំជាអ្នកមានលទ្ធភាពចំពោះរឿងនេះឡើយ។ ពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់យើងវិញ។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ(បីដង)។ អល់ឡោះមហាធំធេង(បីដង)។ ទ្រង់ដ៏មហាបរិសុទ្ធ។ ឱអល់ឡោះជាម្ចាស់! ជាការពិតណាស់ ខ្ញុំពិតជាបានបំពានលើខ្លួនឯង។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មានអ្នកណាអាចអភ័យទោសឲ្យខ្ញុំ ក្រៅពីទ្រង់ឡើយ។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី